Tuesday, September 3, 2019
Sunday, September 1, 2019
ផ្ទះវីឡាផ្នូរខ្មោចនៅវៀតណាម (កម្ពុជាក្រោម)
បើមើលពីខាងក្រៅ ផ្ទះវីឡាផ្នូរខ្មោចដ៏ល្បីល្បាញនៃប្រជាជនវៀតណាមនៃខេត្ត ប៊ិន ចេ មើលទៅហាក់ដូចជាផ្ទះសំបែង
ធម្មតា ប៉ុន្តែបើឈានជើងចូលតាមទ្វារខាងមុខផ្ទះ អ្នកនឹងបានកត់សំគាល់ថាជំនួសដោយតុទទួលទានអាហារធម្មតា
គឺមានផ្នូរធ្វើពីថ្មម៉ាបដ៏គួរឲ្យព្រឺក្បាលមួយ បំពេញជាមួយនឹងគ្រឿងសក្ការៈបន់ស្រន់ទៅដល់មនុស្សដែលបានកប់នៅ
ក្នុងផ្នូរនេះ។
រស់នៅក្នុងគេហដ្ឋានស្តុកស្តម្ភជាមួយនឹងផ្នូរនៅចំកណ្តាលនៃបន្ទប់ទទួលភ្ញៀវ វាប្រៀបដូចជាឈុតឆាកនៅក្នុងភាពយន្ត
បែបភ័យរន្ធត់។ ប៉ុន្តែសម្រាប់អ្នកភូមិគ្រប់គ្នាដែលបានហៅថាជា វីឡាផ្នូរ នៃឃុំ តាង ថាច គឺជារឿងធម្មតាទៅហើយ។
វាជារឿងមិនគួរឲ្យជឿ ហើយមានមនុស្សច្រើនណាស់ដែលនៅតែមិនជឿលើរឿងនេះ ជាពិសេសចាប់តាំងពីប្រទេស
វៀតណាមបានចេញច្បាប់យ៉ាងច្បាស់លាស់ថា ការបញ្ចុះសាកសពក្នុងផ្នូរអាចធ្វើបានតែនៅតាមកន្លែងបញ្ចុះសពឬ
នៅតាមទីលានសាសនានៃវិហារនិងអារាមផ្សេងៗតែប៉ុនណោះ ប៉ុន្តែរឿងរ៉ាវនៃវីឡាដែលប្លែកគេតែឯងនេះត្រូវបាន
បញ្ចេញជាឯកសារនៅក្នុងអ៊ិនធឺណិតអស់រយៈពេលជាង១ទស្សវត្សមកហើយរហូតមកដល់បច្ចុប្បន្ននេះ។ វាជាផ្ទះមួយ
ខ្នងនៅក្នុងស្រុកភូមិ ដែលកាន់កាប់ដោយផ្នូរសាកសពនៅចំកណ្តាលនៃបន្ទប់ទទួលភ្ញៀវ។
ដំណើររឿងនៃគោលដៅទីតាំងល្បីល្បាញបច្ចុប្បន្ននៃខេត្ត ប៊ិន ចេ នេះ បានផ្តើមឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៦០
នៅពេលដែលស្រីក្នុងតំបន់ម្នាក់ ឈ្មោះ ដាង ធី ញ៉ាន បានផ្តល់កំណើតកូនស្រីម្នាក់ដែលបានដាក់ឈ្មោះថា ចាង ធី
គីម លាង។ គីមលាង ធំដឹងក្តីនៅក្នុងគ្រួសារក្រីក្រ ប៉ុន្តែលុះដល់អាយុ ១៨ឆ្នាំ នាងមានទំនាក់ទំនងស្នេហាជាមួយបុរស
ដែលជាថៅកែទូកនេសាទម្នាក់ ហើយ៣ឆ្នាំក្រោយមកពួកគេបានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក ជាដែនដី
ដែលសំបូរការងារធ្វើ។ នាងបានក្លាយជាជាងធ្វើក្រចក ហើយក្រោយមកបានចាប់ផ្តើមអាជីវកម្មមួយផ្នែកសេវាកម្ម
រៀបចំតុបតែងខាងក្នុងអគារ ដែលធ្វើឲ្យនាងមានជីវភាពធូរធារហើយក៏បានផ្ញើរលុយកាក់ទៅកាន់គ្រួសារនៅឯស្រុកកំណើតផងដែរ។
នៅដើមទស្សវត្សឆ្នាំ២០០០ ក្នុងកំឡុងការមកលេងស្រុកកំណើតរបស់នាង គីមលាង បានប្រាប់ទៅម្តាយនិង
បងប្អុនប្រុស៣នាក់ផ្សេងទៀតរបស់នាងថា នាងបានរៀបគម្រៀងរួចហើយថានឹងត្រលប់មករស់នៅផ្ទះកំណើតវិញនៅថ្ងៃណា
មួយ ហើយក៏បានសុំឲ្យអ្នកផ្ទះសង់វីឡាធំទូលាយមួយជំនួសឲ្យផ្ទះខ្ទមចាស់ដែលនាងធ្លាប់រស់នៅធំដឹងក្តី។
នាងចង់ឲ្យគ្រួសារជួបជុំគ្នាឡើងវិញក្រោមដំបូលផ្ទះតែមួយ ហើយទទួលចំណាយថវិកាលើការសាងសង់ទាំងមូលដោយ
ខ្លួននាងផ្ទាល់។ នៅពេលដែលគេហដ្ឋានស្តុកស្តម្ភដ៏សម្បើមបានសង់រួចរាល់នៅក្នុងឆ្នាំ២០០៦ វាជាគេហដ្ឋានដ៏លេចធ្លោ
បំផុតនៅក្នុងឃុំ តាង ថាច ប៉ុន្តែគួរសង្វេគចិត្ត ចាង ធី គីមលាង បានរស់នៅក្នុងផ្ទះនេះបានតែប៉ុន្មានខែប៉ុនណោះ។
ក្នុងឆ្នាំ២០០៧ ពេលដែលត្រលប់ពីសហរដ្ឋអាមេរិកថ្មីថ្មោង គីមលាងធ្លាក់ខ្លួនឈឺ ហើយក្រោយមកក៏ធ្វើរោគវិនិច្ឆ័យ
ឃើញថានាងមានជំងឺមហារីកម្យាង។ នាងបានស្វែងរកការព្យាបាលជាមួយគ្រូពេទ្យនានាក្នុងតំបន់ តែស្ថានភាពជំងឺ
កាន់តែអាក្រក់ នាងក៏បានសម្រេចចិត្តត្រលប់ទៅអាមេរិកវិញដើម្បីធ្វើការព្យាបាល។ ដោយដឹងខ្លួនថា ប្រហែលជា
មិនអាចគេចផុតពីជំងឺ គីមលាងបានសុំឲ្យម្តាយសម្រចក្តីបំណងចុងក្រោយរបស់នាង។
"ខ្ញុំមិនអាចរស់នៅក្នុងផ្ទះដ៏ស្តុកស្តម្ភមួយនេះទៀតទេ ពេលខ្ញុំស្លាប់ទៅ សូមកប់សពខ្ញុំនៅក្នុងផ្ទះនេះផង" បើតាមគេ
និយាយឲ្យដឹងមកថា នាងបានស្នើសុំបែបនេះទៅកាន់ម្តាយរបស់នាង។
គីមលាងបានស្លាប់នៅថ្ងៃទី១០ខែឧសភា ឆ្នាំ២០០៧ ហើយគ្រួសាររបស់នាងសម្រេចចិត្តយកសាកសពត្រលប់ទៅ
ប្រទេសវៀតណាមវិញដើម្បីបញ្ចុះតាមការបង្គាប់របស់នាង។ អ្នកស្រី ដាង ធី ញ៉ាង តែងតែនិយាយប្រាប់អ្នកដែលមក
ទស្សនាថា វីឡានេះសាងសង់ឡើងដោយប្រើលុយកាក់របស់កូនស្រីគាត់ អ៊ីចឹងវាជារឿងត្រឹមត្រូវតែមួយគត់ដែលគាត់ត្រូវ
ធ្វើតាមបំណងប្រាថ្នាមុននាងស្លាប់។ នាងចង់ឲ្យគ្រួសារនៅជិតជុំសូម្បីតែពេលស្លាប់ទៅហើយក្តី ហើយនាងក៏បានទទួលវារហូតមកដល់ថ្ងៃនេះ។
ក្រុមគ្រួសារបានជួលជាងកាត់កម្រាលថ្មម៉ាប ហើយជីកអន្លង់សពគីមលាង ដែលឃុំគ្របដោយផ្នូរថ្មម៉ាបដ៏ធំមួយ។
ពួកគេក៏បានរៀបចំទីសក្ការៈសម្រាប់នាងផងដែរ មានទាំងរូបថតនាងមួយផ្ទាំងធំ មានទាំងធូបទានផង។
ពិធីបុណ្យសពមានភ្ញៀវចូលរួមយ៉ាងច្រើនពីក្នុងឃុំ តាន ថាច រួមមានទាំងមន្ត្រីអជ្ញាធរផង ដែលពន្យល់ឲ្យដឹងច្បាស់
ថាជាហេតុដែលគ្មាននរណាជំទាស់លើការបញ្ចុះសពខុសច្បាប់ក្នុងតំបន់បែបនេះ។
ដោយពត៌មាននៃវីឡាដែលមានផ្នូរខ្មោចនៅកណ្តាលបន្ទប់ទទួលភ្ញៀវនេះ បានចាប់ផ្តើមសាយភាយទូទាំងខេត្ត
ប៊ិន ចេ ពាក្យចចារអារាមជាច្រើននៃរឿងរ៉ាវខ្មោចលងនិងហេតុការណ៍ចម្លែកៗចាប់ផ្តើមកើតឡើងបន្តបន្ទាប់គ្នា។
មនុស្សជាច្រើននិយាយផ្តេសផ្តាស់ថាផ្ទះនោះមានខ្មោចលង តែគ្រួសាររបស់គីមលាងបានរស់នៅទីនោះអស់រយៈ
ពេល១២ឆ្នាំហើយ ហើយពួកគេអះអាងថាគ្មានអ្វីប្លែកសោះក្នុងរយៈពេលកន្លងមក។
វីឡាផ្នូរ បច្ចុប្បន្នត្រូវបានរស់នៅថែរក្សាដោយប្អូនប្រុសពៅរបស់គីមលាង ឈ្មោះ ចាង វ៉ាន ទួន ហើយនិងគ្រួសាររបស់
គាត់ ថ្មីៗនេះគាត់បានប្រាប់ទៅសារពត៌មាន Vietnamnet ថាដោយឡែកពីការមកទស្សនាដើម្បីចង់ដឹងថាតើ
រឿងល្បីល្បាញដែលផ្ទះវីឡាមានផ្នូរនៅបន្ទប់ទទួលភ្ញៀវជាការពិតឬយ៉ាងណានោះ ជីវិតនៅក្នុងផ្ទះដ៏ល្បីសុះសាយគឺសាមញ
ធម្មតា។ គាត់បន្ថែមថា ភាពរីករាយធំរបស់គាត់គឺបាននៅជិតបងស្រីរបស់គាត់គ្រប់វេលា។
ផ្ទះនេះមានចម្ងាយប្រហែល ៥០០ ម៉ែត្រពីស្ថានីយសាឡាងរ៉ាចមៀយចាស់ក្នុងឃុំតានថាច៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
Subscribe to:
Posts (Atom)
-
Pchum Ben Day is a biggest historical festival in Cambodia. Cambodian people (Khmer) will be get officially holiday in 30th September t...
-
Cover of Moha Jor Nov Tul Den Moha Jor Nov Tul Den (Thiet At The Border : Khmer មហាចោរនៅទល់ដែន) is a most popular Khmer novel in 195...
-
I have joint the competition of BKAFC Kit design for season 2017 Please help to vote by show your Like or giving reaction to my artwor...