Neay Krem performance in one concert program |
Khmer Old Funny Song by Neay Krem With Khmer Lyric
This music video may be produced in 1991, and I do not know the title.
And know that one character is Mr. Ou Bunnarath called Neay Krem.
Neay Krem is a very well-known and famous comedian in every generation since 1982 until day.
Neay Krem was born in 13th February 1961 in Takmao city, Kandal province.
<<Lyric below in Khmer language>>
(ចម្រៀងកំប្លែងសម័យមុន ពីនាយក្រឹម)
វីដេអូចម្រៀងនេះប្រហែលជាផលិតក្នុងឆ្នាំ ១៩៩១ ហើយខ្ញំមិនស្គាល់ចំនងជើង។
ហើយតួអង្គក៏ស្គាល់តែម្នាក់ដែរ គឺ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយក្រឹម។
នាយក្រឹមគឺជាតារាកំប្លែងដែលល្បីល្បាញខ្លាំង និងមានគេស្គាល់គ្រប់គ្នា គ្រប់ៗជំនាន់ តាំងពីឆ្នាំ ១៩៨២ រហូតមកដល់បច្ចុប្បន្ននេះ។
គាត់ប្រសូត្រនៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ១៩៦១ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
<<អត្ថបទចម្រៀង>>
ប: អាម៉ាប់ៗអូនអ្ហើយ ឃើញសឹងសន្លប់ ញ័រពោះចំប្រប់ រមួលកូនខ្ចី តាំងតែពីកើតមិនដែលឃើញអី
មាឌធំប៉ុនល្អី មុខដូចព្រះខែ
ស: កម្លោះប្រុសបងអ្ហើយ ភ្ញាក់ដូចឃើញប្រែត ញញឹមគួរឆ្អែតដូចទឹកលិចសផែ មើលអូនឲ្យច្បាស់នារី យេៗ គេចោមរោមហែរព្រោះតែប្រតិព័ទ្ធ
ប: កំផាំងៗអូនអ្ហើយ ត្រគាកអូនបើក សមរាងកំប្រើក សាច់ដូចគេញាត់ បងម្ភៃគីឡូកម្លោះបរិសុទ្ធ អូនប៉ែតសិបគត់ សរុបឡើងមួយរយ។
ស: សង្វិតៗបងអ្ហើយ រាងដូចសត្វចៃ ទំលើដំរីឃើញចំជាស៊យ
ប: ព្រលឹងព្រលិតកុំប្រកែកឡើយ ដូចកោះជួបត្រើយនេះហេតុតែគូរ
(ភ្លេង)
ប: កំផាំងៗអូនអ្ហើយ ត្រគាកអូនបើក សមរាងកំប្រើក សាច់ដូចគេញាត់ បងម្ភៃគីឡូកម្លោះបរិសុទ្ធ អូនប៉ែតសិបគត់ សរុបឡើងមួយរយ។
ស: សង្វិតៗបងអ្ហើយ រាងដូចសត្វចៃ ទំលើដំរីឃើញចំជាស៊យ
ប: ព្រលឹងព្រលិតកុំប្រកែកឡើយ ដូចកោះជួបត្រើយនេះហេតុតែគូរ
(ចប់)