TOP 10 MOST EXPENSIVE CAT BREEDS.
ជម្រើសពូជឆ្មាថ្លៃបំផុតទាំងដប់ក្នុងលោក
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
ឆ្មាគឺជាសត្វចិញ្ចឹមដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក។
នៅសហរដ្ឋអាមេរិចមានតែពួកគេទេដែលស្ថិតនៅលើកំពូលបញ្ជីសត្វមានម្ចាស់នៃចំនួនសរុប និងស្ថិតក្នុងលំដាប់លេខ 2 នៃបញ្ជីសត្វចិញ្ចឹមតាមផ្ទះច្រើនបំផុត។
អាស្រ័យលើភាពកម្រនិងអត្តចរិតបរិសុទ្ធរបស់ពួកគេ តម្លៃរបស់ពួកគេអាចប្រែប្រួល។ ខាងក្រោមនេះគឺជាបញ្ជីសត្វឆ្មាដែលថ្លៃបំផុត:
---
10. ឆ្មាដែលមានតំលៃថ្លៃទី 10 គឺឆ្មាអង់គ្លេសរោមខ្លី ឬ British Shorthair ។
វាក៏ស្ថិតក្នុងចំណោមសត្វឆ្មាដែលមានប្រជាប្រិយភាពបំផុតនៅក្នុងចក្រភពអង់
គ្លេស។
ឆ្មា British Shorthair គឺជាពូជដ៏ពេញនិយមយ៉ាងខ្លាំងនៅក្នុងកម្មវិធីតាំងបង្ហាញសត្វឆ្មានានា។
ពួកគេមានអត្តចរិតនឹងធឹង ដែលធ្វើឱ្យពួកគេល្អឥតខ្ចោះសម្រាប់ការរស់នៅក្នុងអគារបែប Apartment។
តម្លៃឆ្មាប្រភេទនេះគឺចាប់ពី ៥រយ ដល់ ១ពាន់៥រយដុល្លារ។
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
9 - ទី 9 គឺសម្រាប់ ឆ្មាស្កុតលែនត្រចៀកបាក់ ឬ Scottish Fold ។
លក្ខណៈរូបរាងកាយខុសប្លែកពីគេនៃឆ្មាអំបូរនេះរួមបញ្ចូលជាមួយនឹងកេរ្តិ៍ឈ្មោះជាឆ្មារស់រាយបំផុត
ធ្វើឱ្យ Fold ក្លាយជាសត្វចិញ្ចឹមនិងកូនឆ្មាដែលមានគេចង់បានច្រើននិងមានតម្លៃថ្លៃជាងគេក្នុងចំណោមអំបូរកូនឆ្មាច្រើនផ្សេងទៀតនៃអំបូរស្រដៀងគ្នានេះ។
តម្លៃឆ្មាប្រភេទនេះគឺចាប់ពី ២រយ ដល់ ៣ពាន់ដុល្លារ។
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
8. អ្នកបន្ទាប់គឺ ឆ្មាគ្មានរោម Sphynx។
វាក៏ស្ថិតនៅក្នុងប្រភេទឆ្មាដែលពេញនិយមបំផុតដែរ។
Sphynx គឺមានរូបរាងខុសដាច់ពីគេស្រឡះតែម្តងដោយសារវាគ្មានរោម តែឆ្មាប្រភេទនេះត្រូវការការមើលថែរនិងយកចិត្តទុកដាក់យ៉ាងខ្លាំងពីមនុស្ស។
តម្លៃឆ្មាប្រភេទនេះគឺចាប់ពី ៣រយ ដល់ ៣ពាន់ដុល្លារ។
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
7. តំណែងទី៧នោះ គឺ រុស្ស៊ីខៀវ ឬ Russian Blue។
គឺជាប្រភេទឆ្មាដែលគេស្គាល់ជាទូទៅថាជាសត្វចូលចិត្តលេងច្រើន រប៉ិលរប៉ូច និងវៃឆ្លាត។
Russian Blue ក៏ត្រូវបានគេស្គាល់ដែរថាជាសត្វឆ្មាដែលចុះសម្រុងបានយ៉ាងល្អជាមួយនិងសត្វចិញ្ចឹមផ្សេងទៀតនិងក្មេងៗនៅក្នុងផ្ទះ។
តម្លៃឆ្មាប្រភេទនេះគឺចាប់ពី ៤រយ ដល់ ៣ពាន់ដុល្លារ។
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
6. មកដល់កណ្តាលតារាងគឺ ឆ្មារោមខ្លីភិតធ័រ ឬ Piterbald។
វាគឺជាលទ្ធផលមួយនៃការពិសោធន៍ក្នុងការបង្កាត់ពូជរវាងឆ្មាញីរោមខ្លីប៉ែកអាគ្នេយ៍ ឬ Oriental Shorthair ដែលជាម្ចាស់ជើងឯកឆ្មាពិភពលោកជាមួយនឹងប្រភេទឆ្មា Donskoy។
អំបូរសត្វដែលរពឹស ឆ្លាត និងស្វាហាប់នេះមានរូបរាងស្តើងស្អាតនិងសាច់ដុំមាំ។
សត្វនេះរស់នៅយ៉ាងសប្បាយជាមួយសត្វចិញ្ចឹមឯទៀត។
តម្លៃឆ្មាប្រភេទនេះគឺចាប់ពី ១ពាន់២រយ ដល់ ៥ពាន់ដុល្លារ។
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
5. ទី៥មកទៀតនោះគឺ ឆ្មាអ៊ីរ៉ង់រោមវែង ឬ Persian Cat។
ប្រភេទឆ្មាដែលមានរោមវែង មុខមូល និងមាត់ខ្លីនេះក៏ស្ថិតនៅក្នុងបញ្ជីសត្វឆ្មាដែលពេញនិយមបំផុតដែរ។
តម្លៃឆ្មាប្រភេទនេះគឺចាប់ពី ៥រយ ដល់ ៥ពាន់៥រយដុល្លារ។
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
4. ឆ្មាហាយផូអាលល័រជេនីក អាលឡឺខា
ប្រភេទឆ្មាទាំងនោះជាលទ្ធផលនៃការស្រាវជ្រាវលើផ្នែកបន្តពូជនៃក្រុមហ៊ុន Lifestyle Pets ដែលមានឈ្មោះចាស់ថា Allerca។
អ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន Allerca បានព្យាយាមលុបបំបាត់ ឬ បង្អាក់សម្មត្ថភាពហ្សេនដែលបង្កឲ្យមនុស្សភាគច្រើនកើតមានប្រតិកម្មជាមួយសត្វឆ្មា។
តម្លៃឆ្មាប្រភេទនេះគឺប្រហាក់ប្រហែល ៦ពាន់ដុល្លារ។
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
3. ពូជឆ្មាដ៏សែនស្រស់ស្អាតនិងមានភាពទាក់ទាញមួយ គឺឆ្មា Bengal គឺជាពូជនៃឆ្មាបង្កាត់។
ឆ្មានេះបានកើតឡើងដោយឆ្លងការបង្កាត់ពីអំបូរឆ្មាស្រុកនិងឆ្មាខ្លាដំបងអាស៊ី។
បីជំនាន់បន្ទាប់ពីការបង្កាត់លើកដំបូង ដូចនេះជាធម្មតាការបង្កើតកូនតែងទទួលបាននៅសត្វឆ្មាស្រុកដែលមាននិស្ស័យស្លូតបូត។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ម្ចាស់សត្វចិញ្ចឹមធម្មតា ឆ្មា Bengal ត្រូវបានចាត់ទុកជាសត្វចិញ្ចឹមដែលយ៉ាងហោចណាស់ត្រូវបង្កាត់៤ជំនាន់ដែលបានផ្លាស់ប្តូរថ្មីពីខ្លាដំបង។
តម្លៃឆ្មាប្រភេទនេះគឺចាប់ពី ១ពាន់ ដល់ ២ម៉ឺន៥ពាន់ដុល្លារ។
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
2. លេខ២ គឺឆ្មា សាវ៉ានណាហ្ហ គឺជាពូជឆ្មាកាត់សម្រាប់ចឹញ្ចឹមតាមផ្ទះ។
វាគឺជាការបង្កាត់រវាងសត្វឆ្មាព្រៃអាហ្វ្រិកជាមួយនឹងសត្វឆ្មាតាមផ្ទះ។ ជារួម ឆ្មា Savannah ត្រូវបានប្រៀបធៀបជាមួយនឹងសត្វឆ្កែសម្រាប់ចិត្តស្មោះត្រង់របស់ពួកគេ ហើយក៏ជាសត្វដែលឆ្លាតវាងវៃប្លែកពីគេដែរ។
តម្លៃឆ្មាប្រភេទនេះគឺចាប់ពី ១ពាន់៥រយ ដល់ ៥ម៉ឺនដុល្លារ។
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
1. Ashera ក៏ជាឆ្មាកាត់ជាមួយឆ្មាព្រៃអាហ្វ្រិក ឆ្មាខ្លាអាស៊ី និងឆ្មាចិញ្ចឹមតាមផ្ទះផងដែរ។ វាមានភាពឆ្លាតវៃខ្លាំង ពោរពេញដោយក្តីស្រលាញ់និងចិត្តស្មោះត្រង់។
យ៉ាងណាក៏ដោយ ភាពពិតប្រាកដនៃការបង្កាត់ពូជនេះត្រូវបានជំទាស់ ដូចឧទាហរណ៍តែមួយដែលបានដឹងរួចនោះគឺឆ្មា "Ashera" ត្រូវបានបង្ហាញដោយការធ្វើតេស្ត DNA ថាជាឆ្មា Savannah
ដែលស្ថិតនៅលេងរៀងទី២នៃបញ្ជីរបស់យើង បានដាក់លក់ក្នុងតម្លៃថ្លៃជាងបួនដងនៃតម្លៃពិតប្រាកដ។ វាក៏អាចជាឆ្មាដ៏កម្របំផុតនៅក្នុងពិភពលោក។
តម្លៃឆ្មាដែលថ្លៃជាងគេក្នុងចំណោមប្រភេទឆ្មាទាំង១០នោះ គឺចាប់ពី ១ម៉ឺន៥ពាន់ ដល់ ១សែនដុល្លារ។
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
សូមទស្សនាវីដេអូខាងក្រោមនេះ៖
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
សូមគាំទ្រប៉ុស្តិ៍យូធូប សូមចុចត្រង់នេះ
No comments:
Post a Comment