Tuesday, October 4, 2016

Khmer novel "Moha Jor Nov Tul Den" (EN)

Cover of  Moha Jor Nov Tul Den
Moha Jor Nov Tul Den (Thiet At The Border : Khmer មហាចោរនៅទល់ដែន) is a most popular Khmer novel in 1955, written by Mr. Sang Savat (Khmer: សាង សាវាត ) and  it's one of my favorite book among the more than 10 other novels I've ever read.

This story is related to the realm province Sereysorphorn (Sereysorphorn Dist, Banteaymeanchey Pro.in this present), Battambang and Siam.

If anyone has read the novel until the ends, they'll be definitely appreciated for the vastly patriotism of author who wrote the whole story is to exhorted readers to have patriotic sense with their own citizen willing profoundly as well as to reveal aggression and oppression of Siam (Thailand) with the help from Cambodian traitors who joint hand with this Siam rogue nation for their own dividend.

Unfortunately, Sang Savat was killed by government officer 1 year after the first book printed in 1955, in 1956.

The main characters in this story have Meanun, Neang Devi, Vises Klahan, Karma and Preah Kamputh.

Go read this story in the Khmer Wikipedia, which provided from Part 1 (A Broken Teeth Tiger) to the 13th part (Final Fight). Click here

Khmer Novel: Moha Jor Nov Tul Den (Thief At The Border)

ក្របមុខ Cover
ប្រលោមលោកខ្មែរ "មហាចោរនៅទល់ដែន"

មហាចោរនៅទល់ដែន គឺជាសៀវភៅប្រលោមលោកមួយក្បាល
ដែលពេញនិយមបំផុតក្នុងឆ្នាំ ១៩៥៥ និពន្ធដោយលោក សាង សាវាត (អានថា : សាង សាវ៉ាត) ហើយក៏ជាសៀវភៅដែលខ្ញុំចូលចិត្តអានបំផុត និងពេញចិត្តជាងគេនៅក្នុងចំណោមជាង១០រឿងប្រលោមលោកផ្សេងទៀតដែលខ្ញុំធ្លាប់បានអាន។

ដំណើររឿងនេះមានទាក់ទងទៅនឹង អាណាខេត្តសេរីសោភ័ណ្ឌ (សព្វថ្ងៃខេត្តបន្ទាយមានជ័យ ក្រុងសេរីសោភ័ណ្ឌ) ខេត្តបាត់ដំបង និងប្រទេសសៀមផង។


បើអ្នកណាបានអានប្រលោមលោកនេះចប់ច្បាស់ជាកោតសរសើរទៅដល់ទឹកចិត្តស្នេហាជាតិយ៉ាងធំធេងរបស់អ្នកនិពន្ធរូបនេះ ដែលសាច់រឿងទាំងមូលគឺដាស់តឿនអ្នកអានឲ្យមានសតិសម្បញ្ជៈ ស្នេហាជាតិមាតុភូមិ ប្រជាជនឈាមឯងដោយស្មោះស្ម័គ្រ ជាទីបំផុត ហើយក៏ដូចជាការគាស់កកាយពីការឈ្លានពាន និងគៀបសង្កត់ របស់សៀម (បរទេសអានថា ស្យាម) (ថៃ) ទាំងមានជនជាតិខ្មែរខ្លួនឯងផងចូលជើងចូលដៃជាមួយជាតិសាសន៍អំបូរចោរមួយនេះ ដើម្បីលាភសក្ការៈផ្ទាល់ខ្លួន។


គួរឲ្យសោកស្តាយជាទីបំផុត លោក សាង សាវាត ត្រូវបានមន្រ្តីក្នុងជួររដ្ឋាភិបាលសម្លាប់ចោលរយៈពេល១ឆ្នាំបន្ទាប់ពីសៀវភៅនេះបោះពុម្ពជាលើកដំបូងក្នុងឆ្នាំ ១៩៥៥ ពោលគឺក្នុងឆ្នាំ ១៩៥៦។

តួអង្គសំខាន់ៗនៅក្នុងរឿងនេះមាន មានន្ទ  នាងទេវី  វិសេសក្លាហាន  កាមា និង ព្រះកម្ពុតជាដើម៕

សូមចូលទៅអានរឿងនេះនៅក្នុងវីគីភីឌាភាសាខ្មែរ ដែលមាន ចាប់ពីវគ្គទី១ (ខ្លាបាក់ចង្កូម) ដល់វគ្គទី ១៣ (វាយផ្តាច់ព្រ័ត្រ) ៕  សូមចុចទីនេះ


Monday, October 3, 2016

RURAL VILLAGE IN KAMPONG ROU, SVAY RIENG, CAMBODIA

A view showing kind of Bamboo tree in Kampong Rou

2 boys holding a baby sparrow
Kampong Rou District is a district located in Svay Rieng ProvinceCambodia. The district is subdivided into 12 khums and 87phums. According to the 1998 census of Cambodia, it had a population of 61,496.

A boy walking from the road into the hut house

Market in Kampong Rou 

Two kids playing in the grass field beside the house
Mom and her niece in the pagoda


He loves to play fighting cock

Animals in rural village of my area


A hen trying to hide and protect her babies when I took their photo 

Custard-apple tree behind my house

Limon tree behind my house


View in my village pagoda in Pchum Ben Day 2016

Trapeang Kampis Pagoda in Khum Kshet, Kampong Rou district, Svay Rieng province.

Pchum Ben Day is a biggest historical festival in Cambodia.
Cambodian people (Khmer) will be get officially holiday in 30th September till 2nd October for
the season of 2016.

វត្តត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

បុណ្យភ្ជុំបិណ្យគឺ ជាពិធីបុណ្យជាលក្ខណៈ ប្រវត្តិសាស្រ្ត មួយដ៏ធំបំផុត របស់ប្រទេសកម្ពុជា។
ថ្ងៃសម្រាកផ្លូវការសម្រាប់ជនជាតិខ្មែរទូទៅនឹងចាប់ផ្តើមពីថ្ងៃទី៣០  កញ្ញា ដល់ ២តុលា សម្រាប់រដូវកាល ឆ្នាំ ២០១៦។

Sunday, October 2, 2016

Designing Pchum Ben Artwork using Corel & Photoshop


Pchum Ben Day is a biggest historical festival in Cambodia.
Cambodian people (Khmer) will be get officially holiday in 30th September till 2nd October for
the season of 2016.

Happy Pchum Ben Festival 2016 Widescreen Wallpaper
អបអរសាទរ និង រីករាយ ពិធីបុណ្យភ្ជុំបិណ្ឌ ២០១៦

បុណ្យភ្ជុំបិណ្យគឺ ជាពិធីបុណ្យជាលក្ខណៈ ប្រវត្តិសាស្រ្ត មួយដ៏ធំបំផុត របស់ប្រទេសកម្ពុជា។

ថ្ងៃសម្រាកផ្លូវការសម្រាប់ជនជាតិខ្មែរទូទៅនឹងចាប់ផ្តើមពីថ្ងៃទី៣០  កញ្ញា ដល់ ២តុលា សម្រាប់រដូវកាល ឆ្នាំ ២០១៦។
Happy Pchum Ben Festival 2016 FB Cover

Tuesday, September 27, 2016

Khmer Old Funny Song by Neay Krem With Khmer Lyric

Neay Krem performance in one concert program


Khmer Old Funny Song by Neay Krem With Khmer Lyric

This music video may be produced in 1991, and I do not know the title.
And know that one character is Mr. Ou Bunnarath called Neay Krem.
Neay Krem is a very well-known and famous comedian in every generation since 1982 until day.
Neay Krem was born in 13th February 1961 in Takmao city, Kandal province.

<<Lyric below in Khmer language>>

(ចម្រៀងកំប្លែងសម័យមុន ពីនាយក្រឹម)

វីដេអូចម្រៀងនេះប្រហែលជាផលិតក្នុងឆ្នាំ ១៩៩១ ហើយខ្ញំមិនស្គាល់ចំនងជើង។
ហើយតួអង្គក៏ស្គាល់តែម្នាក់ដែរ គឺ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយក្រឹម។
នាយក្រឹមគឺជាតារាកំប្លែងដែលល្បីល្បាញខ្លាំង និងមានគេស្គាល់គ្រប់គ្នា គ្រប់ៗជំនាន់ តាំងពីឆ្នាំ ១៩៨២ រហូតមកដល់បច្ចុប្បន្ននេះ។
គាត់ប្រសូត្រនៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ១៩៦១ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

<<អត្ថបទចម្រៀង>>

ប: អាម៉ាប់ៗអូនអ្ហើយ ឃើញសឹងសន្លប់ ញ័រពោះចំប្រប់ រមួលកូនខ្ចី តាំងតែពីកើតមិនដែលឃើញអី
មាឌធំប៉ុនល្អី មុខដូចព្រះខែ
ស: កម្លោះប្រុសបងអ្ហើយ ភ្ញាក់ដូចឃើញប្រែត ញញឹមគួរឆ្អែតដូចទឹកលិចសផែ មើលអូនឲ្យច្បាស់នារី យេៗ គេចោមរោមហែរព្រោះតែប្រតិព័ទ្ធ
ប: កំផាំងៗអូនអ្ហើយ ត្រគាកអូនបើក សមរាងកំប្រើក សាច់ដូចគេញាត់ បងម្ភៃគីឡូកម្លោះបរិសុទ្ធ អូនប៉ែតសិបគត់ សរុបឡើងមួយរយ។
ស: សង្វិតៗបងអ្ហើយ រាងដូចសត្វចៃ ទំលើដំរីឃើញចំជាស៊យ
ប: ព្រលឹងព្រលិតកុំប្រកែកឡើយ ដូចកោះជួបត្រើយនេះហេតុតែគូរ

(ភ្លេង)

ប: កំផាំងៗអូនអ្ហើយ ត្រគាកអូនបើក សមរាងកំប្រើក សាច់ដូចគេញាត់ បងម្ភៃគីឡូកម្លោះបរិសុទ្ធ អូនប៉ែតសិបគត់ សរុបឡើងមួយរយ។
ស: សង្វិតៗបងអ្ហើយ រាងដូចសត្វចៃ ទំលើដំរីឃើញចំជាស៊យ
ប: ព្រលឹងព្រលិតកុំប្រកែកឡើយ ដូចកោះជួបត្រើយនេះហេតុតែគូរ

(ចប់)

Monday, September 26, 2016

Cambodia vs Chinese Taipei_All Goals Highlight_Long Version (2019 AFC Asian Cup qualification)


Cambodia vs Chinese Taipei_Second Leg_All Goals Hihtlight_Long Version (2019 AFC Asian Cup qualification)
Play-Off Round Second Leg
7th June 2016 - 19:00 UTC+8
Olympic National Stadium, Phnom Penh, Cambodia
FIFA Code: Cambodia (CAM)/Chinese Taipei (TPE)
Host country:  United Arab Emirates

កម្ពុជា vs ឆៃនីសតៃប៉ិ (ចិនតៃប៉ិ)  _ហាយឡាយគ្រាប់បាល់ទាំងអស់_នាទីវែង (ជម្រុះជើងឯកអាស៊ាន អេ អេហ្វ ស៊ី ឆ្នាំ២០១៩)
Play-Off ជើងទី២
ថ្ងៃទី ៧ មិថុនា ឆ្នាំ២០១៦ - 19:00 UTC+8
ពហុកីឡដ្ឋានជាតិ អូរឡាំពិក
កូដហ្វីហ្វា: កម្ពុជា (CAM)/ឆៃនីសតៃប៉ិ (TPE)
 ម្ចាស់ផ្ទះ :  ប្រទេសអារ៉ាប់រួម

http://www.the-afc.com/afcasfeeds?fixtureid=10175&stageid=403&tMode=H&view=ajax&show=matchsummary

The mysteries of Angkor Wat